News&Event

News, News&Event

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងធនធានទឹក

(វបក-ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងធនធានទឹកនិងឧតុនិយម ស្ដីពីកិច្ចសហប្រតិបត្ដិការលើការអភិវឌ្ឍមូលធនមនុស្ស ក្នុងគោលបំណងបង្កើននិងពង្រឹង ធនធានមនុស្សក្នុងវិស័យធនធានទឹកនិងឧតុនិយម តាមរយៈការបណ្ដុះបណ្តាល ការកសាងសមត្ថភាព ការផ្លាស់ប្ដូរព័ត៌មាននិងបទពិសោធន៍ និងការសិក្សាស្រាវជ្រាវ។ ពិធីចុះអនុស្សរណៈនេះធ្វើឡើងនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាពលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម អមដំណើរដោយរដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំ […]

News&Event

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូបុគ្គលិកក្នុងពិធីរំលឹកគម្រប់ខួប៦០ឆ្នាំនៃការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

—— ពិធីរំលឹកខួប៦០ឆ្នាំនៃការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលប្រព្រឹត្តទៅនាល្ងាច ថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា […]

Event, News&Event

កិច្ចប្រជុំពិភាក្សាស្តីពីការចូលរួមលើកកម្ពស់ឌីជីថលនីយកម្មក្នុងអាស៊ានរវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា (ERIA)

(ITC-Phnom Penh)៖ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានទទួលស្វាគមន៍ប្រតិភូ ៥រូបមកពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា(ERIA) នៃប្រទេសជប៉ុន។ កិច្ចប្រជុំដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រមូលផ្តុំអ្នកជំនាញមកពីស្ថាប័នទាំងពីរ ដើម្បីចែករំលែកចំណេះដឹង និងស្វែងយល់ពីគំនិតផ្តួចផ្តើមសហការដ៏មានសក្តានុពលរួមគ្នាមួយ។ ឯកឧត្តមសាស្រ្តាចារ្យ បានស្វាគមន៍ចំពោះប្រតិភូ […]

News, News&Event

សាលាតិចណូនិងSNKRPបានក្លាយជាដៃគូសហការ

(ITC-Phnom Penh)៖ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និងក្រុមហ៊ុន SNKRP បានឈានដល់ការចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា។ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អញ្ជើញសមភាគីទស្សនាពិព័ណ៌ស្នាដៃនិងសមិទ្ធិផលរបស់សាលាតិចណូនៅបន្ទប់១១៣-អា ព្រមទាំងបានអញ្ចើញភ្ញៀវទស្សនាទីពិសោធន៍សំខាន់មួយចំនួន។ មុនពេលចុះហត្ថលេខា ឯកឧត្តមនាយកបានរំលេចសារៈសំខាន់នៃវិស័យឯកជនក្នុងការចូលរួមផ្តល់នូវចំនុចមួយចំនួនដែលនិសិ្សតយើងគួរបំពេញបន្ថែម។ ក្នុងន័យនេះយើងបានបង្កើតការិយាល័យទំនាក់ទំនងសហគ្រាសដែលមានរបបប្រជុំមួយដងក្នុងមួយឆ្នាំ ដើមី្បពិភាក្សាគ្នានិងបំពេញឱ្យគ្នាទៅវិញទៅមក។ […]

Event, News&Event

Journée Internationale de la Francophonie 2024

(ITC-PHNOM PENH): នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមនាយក សាស្រ្តាចារ្យបណ្ឌិត ប៉ូ គឹមថូ និងលោកនាយករង សូយ ទី អញ្ជើញចូលរួម ទិវាអន្តរជាតិហ្រ្វង់កូហ្វូន ឆ្នាំ២០២៤ ស្ថិតក្រោមប្រធានបទ: “បង្កើតថ្មី លើកកម្ពស់នវានុវត្តន៍ និងសហគ្រិន តាមរយ:ភាសាបារាំង”។ […]

Scroll to Top